DENSO នៅក្នុងប្រទេសកម្ពុជា

ដេនសូ មានប្រតិបត្តិការ ក្រុមហ៊ុនពីរ នៅប្រទេសកម្ពុជា។

ដេនសូ (ខេមបូឌា) គឺជាក្រុមហ៊ុនផលិតកម្ម ដែលត្រូវបង្កើតឡើង នៅខែមេសា ឆ្នំា២០១៣ ហើយមានទីតំាងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានចម្ងាយប្រហែល ៨គីឡូម៉ែត្រ ហើយចំណាយរយៈពេល ២០នាទី ពីភាគខាងលិចនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រោងចក្ររបស់យើង គឺកំពុងផលិតគ្រឿងបង្គុំរថយន្ត និងម៉ូតូ មួយចំនួនដូចជា “ផលិតផលបញ្ចុះកំដៅប្រេងម៉ាស៊ីន” “ទុយោទឹកលាងកញ្ចក់រថយន្ត” “ម៉ាញ៉េតូ” ជាដើម។ យើងផ្គត់ផ្គង់ផលិតផល  ផលិតនៅប្រទេសកម្ពុជាដែលមានគុណភាពខ្ពស់ ទៅកាន់ក្រុមហ៊ុនផលិតរថយន្ត និងម៉ូតូ ល្បីៗទូទំាងពិភពលោក។

ក្រុមហ៊ុន ភីត&ហ្គោ អថូម៉ូធីវសឺវីស (ខេមបូឌា) ផ្តល់សេវាគំាពាររថយន្ត ជាពិសេសសេវាថែទំារថយន្ត។ រោងជាងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងនៅ ខែកុម្ភៈ ឆ្នំា២០១៤ ដែលជារោងជាងមេមួយ របស់ក្រុមហ៊ុន ភីត&ហ្គោ ក្នុងចំណោមរោងជាងចំនួន ១៧ នៅក្នុង ៧ប្រទេស នៃតំបន់អាស៊ាន។ អ្នកបច្ចេកទេសដែលពោរពេញដោយជំនាញ ផ្តល់សេវាថែទំារថយន្តប្រកបដោយគុណភាពខ្ពស់ សម្រាប់រថយន្តគ្រប់ប្រភេទ និងបញ្ហាផ្សេងៗទៀត ជូនអតិថិជនយើងនៅប្រទេសកម្ពុជា។

ក្រុមហ៊ុនដេនសូទំាងពីររបស់យើងនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងការអភិវឌ្ឍបន្ថែមទៀត សម្រាប់វិស័យឧស្សាហកម្មរថយន្ត ដោយការផលិត និងការផ្តល់ផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់។ 

ការក្រឡេកមើល DENSO នៅកម្ពុជា

2013
បានបង្កើតឡើងនៅឆ្នាំ
បុគ្គលិក206
នាក់ នៅក្នុងក្រុមហ៊ុនទាំងពីរ
(គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2018)
រថយន្ត
ផលិតផល និងការលក់

DENSO (Cambodia) CO., LTD.

ពាណិជ្ជកម្មចម្បង
ផលិតសមាសធាតុអង្គញាណសម្រាប់ម៉ាញ៉េតូបញ្ឆេះ
បានបង្កើតឡើង
2013
ចំនួនបុគ្គលិក
189 (គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2018)
គណៈគ្រប់គ្រង
Shinsuke Yamaguchi, អគ្គនាយកហ៊ុន
DENSO ភាគហ៊ុនចំនួន
១០០%
អសយដ្ឋាន
P1-A3-1 ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ (PPSEZ) ផ្លូវជាតិលេខ៤ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ
+855-23-729-955

Pit & Go Automotive Service (Cambodia) CO., LTD.

ពាណិជ្ជកម្មចម្បង
ជួសជុលរថយន្ត លក់គ្រឿងបន្លាស់ ផ្ដល់ជំនួយបច្ចេកទេស និងការគ្រប់គ្រងសម្រាប់ហាងដែលមានការទទួលស្គាល់
បានបង្កើតឡើង
2013
ចំនួនបុគ្គលិក
17 (គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2018)
គណៈគ្រប់គ្រង
Tomoyuki Sugiura, នាយក
Hidenori Tamai, ប្រធានគ្រប់គ្រង
DENSO ភាគហ៊ុនចំនួន
៥១%
អសយដ្ឋាន
ផ្ទះលេខ 292 ផ្លូវ 182 (ឧកញ៉ា ទេព ផន) សង្កាត់ទឹកល្អក់ III ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ
+855-23-884-493
Website

DENSO Global SNS

ស្វែងយល់បន្ថែមអំពី DENSO Group ជាមួយនឹង SNS ផ្លូវការ

សូមចូលទស្សនាគេហទំព័ររបស់ប្រទេសផ្សេងទៀត

សូមជ្រើសរើសប្រទេស/ភាសា