គោលការណ៍ឯកជនភាព

សេចក្ដីផ្ដើម

នៅក្រុមហ៊ុន DENSO យើងខ្ញុំ (ដែលចាប់ពីពេលនេះទៅ មានន័យសំដៅដល់ក្រុមហ៊ុនយើងខ្ញុំ) តែងតែខិតខំការពារព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនរបស់យើងខ្ញុំជានិច្ច។ ដោយមានកំណើននៃការប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអតិថិជននៅលើប្រព័ន្ធអ៊ីនធឺណិតតាមរយៈការចុះឈ្មោះរបស់អ្នកប្រើ ដូចជាកម្មវិធីផ្ដល់រង្វាន់ ការស្ទង់មតិនៃអ្នកប្រើជាដើមនោះ ការរៀបចំគ្រប់គ្រង និងការពារដ៏ត្រឹមត្រូវចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនរបស់យើងខ្ញុំ កាន់តែមានសារៈសំខាន់ខ្លាំងឡើងៗនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

រហូតមកទល់ពេលនេះ ក្រុមហ៊ុនយើងខ្ញុំបានបង្កើតឲ្យមាននូវ "គោលការណ៍ឯកជនភាព" ដូចដែលមានបង្ហាញប្រាប់ខាងក្រោមនេះ យើងខ្ញុំសូមសន្យារៀបចំគ្រប់គ្រងបណ្ដាញវិបសាយយើងខ្ញុំដើម្បីឲ្យអតិថិជនមានសុវត្ថិភាពល្អ និងរីករាយតាមរយៈការព្យាយាមស្វែងរកការស្ទប់កាត់ពីការប្រើប្រាស់ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ ការបើក/ផ្សាយចំហព័ត៌មាន ការកែសម្រួលព័ត៌មានផ្ទាល់ខ្លួនជាដើមដែលអតិថិជនយើងខ្ញុំបានផ្ដល់ឲ្យ។

 

និយមន័យនៃព័ត៌មានផ្ទាល់ខ្លួន

ព័ត៌មានផ្ទាល់ខ្លួនមានន័យថាគឺព័ត៌មានទាំងឡាយណាដែលគេផ្ដល់ឲ្យទៅក្រុមហ៊ុនយើងខ្ញុំដែលអាចប្រើប្រាស់កំណត់អត្តសញ្ញាណបុគ្គលដែលមានប្រភេទដូចជានាមខ្លួន និងនាមត្រកូល អាសយដ្ឋានផ្ទះ ឬភាពជាក់ស្ដែងផ្សេងទៀត លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីម៉ែល ឬព័ត៌មានទាំងឡាយណាដែលកំណត់ជាពិសេសនូវអត្តសញ្ញាណបុគ្គល។

ការប្រមូល​ព័ត៌មានផ្ទាល់ខ្លួន

នៅពេលដែលក្រុមហ៊ុន DENSO ប្រមូលព័ត៌មានផ្ទាល់ខ្លួនលើប្រព័ន្ធអ៊ីនធឺណិត នោះយើងខ្ញុំត្រូវធ្វើតាមវិធានច្បាប់ជាមូលដ្ឋានដែលព័ត៌មានប្រភេទទាំងនេះត្រូវផ្ដល់ឲ្យដោយស្ម័គ្រចិត្ត (ការចុះឈ្មោះ)។ យើងខ្ញុំប្រមូលយកព័ត៌មានផ្ទាល់ខ្លួនក្នុងវិសាលភាព ឬកម្រិតលក្ខខណ្ឌសំខាន់ចាំបាច់ដើម្បីសម្រេចបាននូវគោលបំណងដែលយើងខ្ញុំកំពុងប្រមូលព័ត៌មានដោយមិនការបើកចំហ ឬផ្សាយព័ត៌មានជាក់លាក់។ បើអ្នកមិនចង់ផ្ដល់ (ចុះឈ្មោះ) ព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំកំពុងតែស្វះស្វែងចង់បានទេនោះ អ្នកអាចបដិសេធការធ្វើយ៉ាងដូច្នោះទៅតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់អ្នកបាន។ ស្ថិតក្នុងករណីបែបនេះ អ្នកនឹងមិនអាចមានសិទ្ធិឡកចេញ-ចូលប្រព័ន្ធទំព័រសេវាកម្មដែលយើងខ្ញុំផ្ដល់ជូនតាមរយៈបណ្ដាណ វិបសាយរបស់ក្រុមហ៊ុនយើងខ្ញុំបានទេ។

គោលបំណង និងការកំណត់លក្ខខណ្ឌប្រើប្រាស់ព៏ត៌មានផ្ទាល់ខ្លួន

នៅពេលដែលយើងខ្ញុំស្នើសុំព័ត៌មានផ្ទាល់ខ្លួន (ការចុះឈ្មោះ) យើងខ្ញុំត្រូវបើកចំហ ឬផ្សាយព័ត៌មានជាមុនអំពីគោលបំណងចំពោះការប្រមូល និងវិធីនៃការប្រើប្រាស់ព័ត៌មានទាំងនេះ ហើយបន្ទាប់មកប្រមូលព័ត៌មានដោយការកំណត់លក្ខខណ្ឌដែលមានលក្ខណៈសមស្រប។ វិធានច្បាប់  ជាទូទៅ កំណត់លក្ខខណ្ឌប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនចំពោះករណីដែលមានដូចខាងក្រោម។ លើសពីនេះ ការទទួលខុសត្រូវចំពោះការប្រើប្រាស់ផ្សេងៗលើព័ត៌មានផ្ទាល់ខ្លួនដែលទិន្នន័យស្ថិតិបែបនេះអាចជាទិន្នន័យមិនមានលក្ខណៈសមរម្យ។

  • ដើម្បីផ្ដល់នូវមុខទំនិញ និងសេវាកម្មដែលអ្នកចង់បាន។
  • ដើម្បីលើកកម្ពស់គុណភាពសេវាកម្មជូនដល់អ្នក។
  • ដើម្បីផ្ដល់ព័ត៌មានអំពីមុខទំនិញ ឬសេវាកម្មថ្មីជូនអ្នក។

វិធានការច្បាប់ស្ដីពីការបើកចំហ/ផ្សាយព័ត៌មានផ្ទាល់ខ្លួនដល់ភាគីទីបី

ក្រុមហ៊ុនយើងខ្ញុំនឹងមិនបើកចំហ ឬផ្សាយព័ត៌មានផ្ទាល់ខ្លួនទាំងឡាយណាដែលបានផ្ដល់ឲ្យ (បានចុះឈ្មោះ) មកយើងខ្ញុំ ប្រាប់បន្តទៅភាគីទីបីទេ វៀរលែងតែក្នុងករណីដូចខាងក្រោម:

  1. អ្នកបានយល់ព្រមឲ្យបើកចំហ ឬផ្សាយព័ត៌មានផ្ទាល់ខ្លួនអ្នកប្រាប់ទៅភាគីទីបីបាន។
  2. 1. ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដាច់ខាតត្រូវតែមានការបើកចំហ ឬផ្សាយប្រាប់បន្តទៅកាន់ក្រុមហ៊ុនដៃគូ សាខា ឬអ្នកម៉ៅការយើងខ្ញុំដែលយើងខ្ញុំមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយ ដើម្បីជាប្រយោជន៍សម្រេចបាននូវគោលបំណងនៃការប្រមូលព័ត៌មានដែលយើងខ្ញុំបានជម្រាបប្រាប់ខាងដើមរួមមកហើយ។ (ឧទាហរណ៍: ការណែនាំប្រាប់ដល់ក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូនឲ្យបញ្ជូនទំនិញជារង្វាន់របស់អ្នក។)
  3. ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានដំណើរការនឹងក្លាយទៅជាទិន្នន័យស្ថិតិដែលនឹងមិនត្រូវបើកចំហ ឬផ្សាយអត្តសញ្ញារបស់អ្នកបន្តទៅទៀត។
  4. ច្បាប់តម្រូវឲ្យមានការបើកចំហ ឬផ្សាយព័ត៌មាន។

ការប្រើប្រាស់លិខិតដោយផ្ទាល់

យើងខ្ញុំនឹងមិនប្រើ​ឈ្មោះ អាសយដ្ឋានអ៊ីម៉ែល អាសយដ្ឋាន​ជាក់ស្ដែង​ជាដើម​ដែលបានផ្ដល់ឲ្យយើងខ្ញុំ​ទេ វៀរលែងតែ​ស្ថិតក្នុង​ករណី​ខាងដើម​ដែល​សម្រាប់​សកម្មភាព​ផ្ញើសំបុត្រ​ណាមួយ​ដោយផ្ទាល់​ដែលមានចាំបាច់​មានការយល់ព្រម​ពីអ្នក។ លើសពីនេះ បើ​អ្នកបានផ្ដល់ការយល់ព្រម​យ៉ាងជាក់លាក់រួចហើយ​នៅកំឡុងពេលនៃការចុះឈ្មោះនោះ យើងខ្ញុំ​អាច​នឹង​ប្រើ​អាសយដ្ឋា​អ៊ីម៉ែលអ្នក​ដើម្បីផ្ញើ​ជូនអ្នក​នូវ​ព័ត៌មាន​ដែល​មាន​ប្រភេទ​ដូចជា ការប្រកាសអំពី​ការឈ្នះរង្វាន់របស់អ្នក​នោះបាន។

ឯកសារយោង ការប្រមូល ឬ​ការលុបចោល​ព័ត៌មានផ្ទាល់ខ្លួន

នៅពេលដែលអ្នកចង់មើលព័ត៌មានផ្ទាល់ខ្លួនដែលស្ថិតក្នុងការគ្រប់គ្រងរបស់យើងខ្ញុំ ឬកែតម្រូវ ឬលុបចោលនូវព័ត៌មានប្រភេទអស់ទាំងនេះ ចូរទាក់ទងយើងខ្ញុំតាមរយៈបណ្តាញសាកសួរតាមដំណាក់កាលដែលក្រុមហ៊ុនយើងខ្ញុំបានចែង។ បន្ទាប់ពីមានការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានបុគ្គលដែលធ្វើការស្នើសុំហើយ យើងខ្ញុំត្រូវបើកចំហ ឬផ្សាយព័ត៌មានប្រាប់អ្នក ឬកែតម្រូវ/លុបចោលព័ត៌មានក្នុងរយៈពេលមួយដែលសមស្រប។

ផ្នែកជំនួយការអតិថិជន

បើអ្នកចង់ពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមទាក់ទងផ្នែកដែលបានឆ្លើយតបចំពោះការសាកសួររបស់អ្នក ឬព័ត៌មានទំនាក់ទំនងលម្អិតដែលក្រុមហ៊ុនយើងខ្ញុំបានផ្ដល់ជូនអ្នកនៅពេលដែលអ្នកបានផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

បើអ្នកមិនស្គាល់អ្នកណាដែលត្រូវទាក់ទង ឬបើអ្នកមានបំណងចង់ធ្វើការសាកសួរអំពីព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់នៅលើវិបសាយយើងខ្ញុំ សូមប្រើទម្រង់បែបបទសម្រាប់ការសាកសួរ។

 

ការគ្រប់គ្រង​​ព័ត៌មានផ្ទាល់ខ្លួន

អ្នកគ្រប់គ្រងវិបសាយនៃក្រុមហ៊ុន DENSO សូមរក្សារនូវការគ្រប់គ្រងច្បាស់លាស់ចំពោះព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូលមក និងមានវិធានការណ៍សមស្របដោយការពារកុំឲ្យមានការប្រើប្រាស់ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ដូចជាការបើកចំហ/ផ្សាយ ឬការកែសម្រួលព័ត៌មានណាមួយ។ នៅពេលដែលមានការបិទផ្សាយនូវលក្ខខណ្ឌប្រើប្រាស់ជាក់លាក់នៅលើវិបសាយ លក្ខខណ្ឌប្រើប្រាស់ប្រភេទអស់ទាំងនេះ ត្រូវមានអាទិភាពលើ "គោលការណ៍ឯកជនភាព" នេះ។

ការដោះស្រាយបញ្ហាព័ត៌មានផ្ទាល់ខ្លួន

នៅពេលដែលអ្នកធ្វើការសាកសួរ ចូរស្នើសុំ​កាតឡូក ឬ​នៅពេល​ដែល​យើងខ្ញុំ​ប្រាប់អ្នកចូលរួម​ជាដើម នឹង​មាន​ការស្នើសុំឲ្យអ្នក​វាយបញ្ចូល​ព័ត៌មានផ្ទាល់ខ្លួន​របស់អ្នក​នៅលើ​វិបសាយ​យើងខ្ញុំ​នោះ​ហើយ។ យើងខ្ញុំ​ខិតខំប្រឹងប្រែង​ការពារ​ព័ត៌មានផ្ទាល់ខ្លួន​តាមរយៈ​ការអនុវត្ត​វិធានការណ៍​ត្រួតពិនិត្យ​សន្តិសុខ​សុវត្ថិភាព​ដ៏​សមស្រប​យោង​លើ​គោលនយោបាយ​ឯកជនភាព​នេះ។

ក្នុង​ករណី​ផ្សេងពី​ការពោលខាងលើ​នេះ អ្នកអាច​ចូលមើលវិបសាយ​យើងខ្ញុំ​បាន​ដោយ​មិនចាំបាច់​ត្រូវការ​បើកចំហ/​ផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​ឡើយ។

ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ

មានការបង្កប់នូវកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញនៅក្នុងទំព័រវិបសាយមួយចំនួនរបស់យើងខ្ញុំដើម្បីពិនិត្យមើលអំពីចំនួនដងដែលគេបានចូលមើលបណ្ដាញទំព័រវិបសាយជាក់ស្តែង។ ទិន្នន័យស្ថិតិដែលទទួលបានដោយការប្រើកម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញនោះ ត្រូវបានគេប្រើដើម្បីលើកកម្ពស់គុណភាពវិបសាយ ការផ្សាយពាណិជ្ជកម្ម របស់យើងខ្ញុំ ជាដើម ចំណែកវិបសាយដែលដំណើរការដោយក្រុមហ៊ុនដៃគូយើងខ្ញុំអាចនឹងមានការបង្ហាញឲ្យមើលដោយអាស្រ័យលើកំណត់ត្រារុករករបស់យើងខ្ញុំដែលមាននៅលើវិបសាយរបស់យើងខ្ញុំ។

ការប្រើប្រាស់កំណត់ហេតុឡកចេញចូលប្រព័ន្ធ

នៅពេលដែលអ្នកបានប្រើប្រាស់វិបសាយយើងខ្ញុំ នោះ នឹងមានការកត់ត្រាទុកនូវកំណត់ហេតុឡកចេញចូលប្រព័ន្ធដែលមានជាអាទិ៍ អាសយដ្ឋានអាយភីរបស់អ្នក។ គេប្រើព័ត៌មានប្រភេទនេះដើម្បីពិនិត្យតាមដានមើលដំណើរការចេញចូលប្រព័ន្ធវិបសាយយើងខ្ញុំ ហើយនឹងមិនមានការប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើទេ វៀរលែងតែចំពោះទំព័រវិបសាយដែលទាមទារឲ្យមានការបញ្ជាក់ភាពត្រឹមត្រូវនៃអ្នកប្រើ។

ព័ត៌មានផ្ទាល់ខ្លួនដែលនៅបណ្ដាវិបសាយនៃភាគីទីបី

ទោះជាតាមរបៀបណាក៏ដោយ យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះការប្រមូលព័ត៌មានផ្ទាល់ខ្លួននៅលើវិបសាយទាំងឡាយណាដែលដំណើរការដោយក្រុមហ៊ុនផ្សេងៗដែលមានការណែនាំឲ្យបានស្គាល់នៅលើវិបសាយនៃយើងខ្ញុំទេ។

ការយល់ដឹងផ្សេងៗទៀត

ក្រុមហ៊ុនយើងខ្ញុំខិតខំស្វះស្វែងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តែយើងខ្ញុំមិនអាចធានាសន្តិសុខសុវត្ថិភាពព័ត៌មានបានទេ នៅពេលនិយាយដល់ការបញ្ជូនទិន្នន័យមកកាន់យើងខ្ញុំ។ អតិថិជនម្នាក់ៗត្រូវតែចាប់យកការទទួលខុសត្រូវបន្តចំពោះសន្តិសុខសុវត្ថិភាពនៃការបញ្ជូនទិន្នន័យ។ យើងខ្ញុំសូមជំរុញឲ្យអ្នកប្រកាន់យកការប្រុងប្រយ័ត្នឲ្យបានខ្លាំងចំពោះបញ្ហាសន្តិសុខសុវត្ថិភាពទិន្នន័យ នៅពេលកំពុងមានការភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។ "គោលការណ៍ឯកជនភាព" នេះ អាចនឹងមានការកែប្រែដោយក្រុមហ៊ុនបានគ្រប់ពេល។ ស្ថិតក្នុងករណីនេះ វានឹងមានផលប៉ះពាល់ទៅបាន នៅពេលដែលមានការបិទផ្សាយព័ត៌មាននៅលើវិបសាយយើងខ្ញុំ។