លក្ខខណ្ឌប្រើប្រាស់

សេចក្ដីផ្ដើម

ព័ត៌មានដែលផ្ដល់ជូននៅខាងក្រោម អនុវត្តចំពោះកិច្ចព្រមព្រៀងសម្រាប់អ្នកប្រើប្រាស់វិបសាយ  https://www.denso.com របស់ DENSO។ 

សូមប្រើប្រាស់ដោយមានការអនុញ្ញាត។ លើសពីនេះ កិច្ចព្រមព្រៀងនេះ អាចផ្លាស់ប្ដូរបាននៅពេលចាំបាច់។ 

ក្នុងករណីនេះ កិច្ចព្រមព្រៀងនឹងមានសុពលភាពនៅពេលវាត្រូវបានផ្សាយនៅលើវិបសាយនេះ។

 DENSOយើងខ្ញុំ ប្រុងប្រយ័ត្នគ្រប់បែបយ៉ាង នៅក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវនៅលើវិបសាយនេះ ប៉ុន្តែយើងមិនអាចធានា នូវភាពត្រឹមត្រូវ ភាពទាន់ពេលវេលា និងសារប្រយោជន៍របស់វាទេ។ 

DENSO យើងខ្ញុំ មិនធានាខុសត្រូវចំពោះការខាតបង់ ដែលអាចកើតមានឡើងដោយសារតែការប្រើប្រាស់វិបសាយនេះទេ។ 

តាមវិធានទូទៅ DENSO យើងខ្ញុំ អាចកែសម្រួល ឬលុបព័ត៌មានណាដែលបានបង្ហាញរួច នៅលើវិបសាយនេះ ដោយមិនមានការជូនដំណឹងជាមុន។ 

DENSO យើងខ្ញុំ ក៏អាចបង្អាក់ ឬបញ្ឈប់ការចូលប្រើវិបសាយនេះ នៅពេលចាំបាច់ ឬដោយមានការសម្រេចចិត្តមកពីក្រុមហ៊ុន។ 

DENSO យើងខ្ញុំ មិនទទួលខុសត្រូវលើការខូចខាត ដែលបណ្ដាលមកពីការកែប្រែ ឬការលុបព័ត៌មាននៅលើវិបសាយនេះ ឬដោយការបង្អាក់ ឬការបញ្ឈប់ការចូលប្រើវិបសាយនេះ។

បរិស្ថានដែលគួរមាន

យើងលើកទឹកចិត្តឲ្យប្រើ Microsoft Internet Explorerកំណែទី 10 ឬខ្ពស់ជាងនេះ ឬ Firefox កំណែទី 35 ឬខ្ពស់ជាងនេះ ឬ Safari(iOS8) ឬខ្ពស់ជាងនេះ ឬ Chrome កំណែទី 40 ឬខ្ពស់ជាងនេះ ឬ  Browser(Android4.1) ឬខ្ពស់ជាងនេះ ដើម្បីមើលវិបសាយនេះ។ នៅពេលប្រើកម្មវិធីមើលវិបផ្សេងទៀត ឬអាស្រ័យលើការកំណត់នៃកម្មវិធីមើលវិបរបស់អ្នក វិបសាយនេះអាចនឹងមិនមើលឃើញបានសមរម្យទេ។

កម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា ។ល។

ព័ត៌មានស្ដីពីផលិតផល សេវាកម្ម និងបច្ចេកវិទ្យាដែលផ្សាយនៅលើវិបសាយនេះ ត្រូវបានការពារដោយច្បាប់ហាមថតចម្លង ច្បាប់ពាណិជ្ជសញ្ញា និងច្បាប់កម្មសិទ្ធិបញ្ញាផ្សេងទៀត។ អ្នកអាចប្រើប្រាស់ព័ត៌មាននេះសម្រាប់តែគោលបំណងផ្ទាល់ខ្លួនប៉ុណ្ណោះ។  សម្រាប់ការប្រើប្រាស់ផ្សេងទៀតណាមួយ (រួមមានការចម្លង ការបញ្ជូន ការចែកចាយ ការផ្ទេរ និងការបកប្រែ ។ល។ ដូចខាងក្រោម។ ) ត្រូវមាន ការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុន។ ពាណិជ្ជសញ្ញា ឈ្មោះយីហោ និងសញ្ញាក្រុមហ៊ុន របស់យើង ដែលបានប្រើនៅលើវិបសាយនេះ ត្រូវបានការពារដោយច្បាប់ពាណិជ្ជសញ្ញា និងច្បាប់ប្រកួតប្រជែងមិនត្រឹមត្រូវ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។  ពាណិជ្ជសញ្ញា ឈ្មោះយីហោ ឬសញ្ញាក្រុមហ៊ុនរបស់ DENSO គឺមិនអាចប្រើបានដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី DENSO ជាមុនឡើយ។

សកម្មភាពដែលត្រូវបានហាមឃាត់

ការធ្វើសកម្មភាពដូចខាងក្រោមនៅលើវិបសាយនេះ ត្រូវបានហាមឃាត់៖

 1. សកម្មភាពដែលរំលោភបំពានលើ ឬអាចរំលោភបំពានលើកម្មសិទ្ធិបញ្ញា ឬឯកជនភាពរបស់ DENSO យើងខ្ញុំ ឬ ភាគីទីបីផ្សេងទៀត។ លើសពីនេះទៀត ការនេះ រួមបញ្ចូល ទាំងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលបានបង្ហោះនៅលើវិបសាយនេះទៀតផង។
 2. សកម្មភាពដែលបង្ក ឬអាចបង្កឱ្យមានការខូចខាតដល់ DENSO យើងខ្ញុំ ឬ ភាគីទីបីផ្សេងទៀត។ បទបរិហារកេរ្តិ៍ ការប្រមាថ សេចក្តីថ្លែងការបង្ខូចកេរ្ដិ៍ដល់ DENSO យើងខ្ញុំ ឬភាគីទីបីផ្សេងទៀត ត្រូវបានហាមឃាត់ផងដែរ។
 3. សកម្មភាពដែលត្រូវបានចាត់ទុក ឬអាចត្រូវបានចាត់ទុកជាអាសគ្រាម អាសអាភាស ឬដោយប្រមាថ។
 4. សកម្មភាពដែលបង្កើត ឬអាចនាំឱ្យមានបទល្មើសព្រហ្មទណ្ឌ។
 5. ការចុះឈ្មោះ ឬផ្ញើអាសយដ្ឋានអ៊ីមែលរបស់អ្នកដទៃ ឬធ្វើពុតជានរណាម្នាក់ផ្សេងទៀត។
 6. សកម្មភាពពាណិជ្ជកម្ម ឬសកម្មភាពលើកទឹកចិត្តពាណិជ្ជកម្មផ្សេង ទៀត។
 7. សកម្មភាពដែលបង្ខូចដល់កិត្ដិយស ឬការទុកចិត្តនៃ DENSO យើងខ្ញុំ ឬវិបសាយនេះ។
 8. ការប្រើប្រាស់ ឬការផ្តល់មេរោគកុំព្យូទ័រ និងកម្មវិធីបង្កគ្រោះថ្នាក់ផ្សេងទៀត ឬអំពើដែលអាចនាំឱ្យមានសកម្មភាពបែបនេះ។
 9. សកម្មភាពដែលរំលោភ ឬអាចបំពានច្បាប់។
 10. សកម្មភាពផ្សេងទៀតដែល DENSO យើងខ្ញុំ យល់ថាមិនសមរម្យនៅពេលណាមួយ។

ការបដិសេធ

យើង  DENSO  មានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាង នៅពេលដាក់ព័ត៌មានលើវិបសាយនេះ។  ទោះជាយ៉ាងណា យើងមិនអាចធានាថា ព័ត៌មាននេះមានភាពត្រឹមត្រូវ មានប្រយោជន៍ អាចទុកចិត្តបាន ដើម្បីបំពេញតាមគោលបំណងរបស់អ្នក ឬមានសុវត្ថិភាពនោះទេ។ លើសពីនេះទៀត DENSO យើងខ្ញុំ មិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលបណ្តាលមកពីការប្រើប្រាស់របស់អ្នក ឬការមិនអាចប្រើប្រាស់ព័ត៌មាននេះ ឬចំពោះការខូចខាតណាមួយដែលបណ្តាលមកពីការប្រើប្រាស់វិបសាយនេះឡើយ។

គំនិត និងការផ្ដល់យោបល់ផ្សេងទៀត

លុះត្រាតែ DENSO យើងខ្ញុំ ស្នើតាមរយៈវិបសាយនេះ ទៅសាធារណជនទូទៅ ឲ្យផ្ដល់ព័ត៌មានសម្ងាត់ ឬផ្តាច់មុខផ្សេងទៀត (រួមទាំងគំនិតទាក់ទងនឹងបច្ចេកវិទ្យា ទីផ្សារ ផលិតផលរបស់អ្នក ។ល។ ទាំងនេះត្រូវបានហៅកាត់ថា "ព័ត៌មាន") មិនដូច្នោះទេ យើងបដិសេធក្នុងទទួលយកព័ត៌មានទាំងនោះ។ 

ប្រសិនបើ ព័ត៌មានប្រភេទនេះត្រូវបានផ្ដល់ជូនដោយគ្មានការបញ្ជាក់ច្បាស់លាស់ថា DENSO កំពុងទទួលយកព័ត៌មានប្រភេទនេះ ក្រោមកាតព្វកិច្ចរក្សាការសម្ងាត់ទេ នោះDENSO មិនមានកាតព្វកិច្ចរក្សាការសម្ងាត់ចំពោះព័ត៌មានប្រភេទនេះឡើយ។ 

លើសពីនេះទៀត យើងគ្មានកាតព្វកិច្ចក្នុងការប្រើប្រាស់ ឬ វាយតម្លៃព័ត៌មានប្រភេទនេះឡើយ។

 

តំណភ្ជាប់ទៅកាន់វិបសាយ DENSO យើងខ្ញុំ

តំណភ្ជាប់ទៅកាន់វិបសាយនេះត្រូវបានអនុញ្ញាតចំពោះបញ្ហាដូចខាងក្រោម ទោះតំណភ្ជាប់នេះបានមកពីបុគ្គល ឬក្រុមហ៊ុន។

 1. ហាមឃាត់ការប្រើប្រាស់កម្មសិទ្ធិពាណិជ្ជសញ្ញាដែលបានចុះបញ្ជីណាមួយដោយ DENSO យើងខ្ញុំ ។ យើងបដិសេធតំណភ្ជាប់ណាមួយដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំលើប្រភពដើមនៃព័ត៌មានដែលត្រូវបានផ្ញើចេញ។
 2. យើងហាមឃាត់តំណភ្ជាប់ណាមួយពីវិបសាយដែលចាត់ទុកជាវិបសាយដូចខាងក្រោម។
 • វិបសាយដែលមានព័ត៌មានក្នុងគោលបំណងមួលបង្កាច់ ឬធ្វើឲ្យបាត់បង់ភាពជឿទុកចិត្តរបស់ក្រុមហ៊ុនរបស់យើង ឬបុគ្គលផ្សេងទៀត ឬក្រុមហ៊ុននានា។
 • វិបសាយដែលមានគ្រោះថ្នាក់ដោយរំលោភកម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញាដែលបានចុះបញ្ជី កម្មសិទ្ធិ ឯកជនភាព សិទ្ធិបុគ្គល ឬសិទ្ធិណាមួយផ្សេងទៀតដែលបានគ្រប់គ្រងដោយក្រុមហ៊ុនរបស់យើង ឬបុគ្គល ឬក្រុមហ៊ុនផ្សេងទៀត។
 • វិបសាយដែលមានសេចក្តីថ្លែងការណ៍ដែលអាចបណ្តាលឱ្យអ្នកអានបកស្រាយខុស ដែលមានការសម្របតាម ឬភាពជាដៃគូជាមួយក្រុមហ៊ុនរបស់យើង ឬដែលមានការទទួលស្គាល់ពីក្រុមហ៊ុនរបស់យើងចំពោះវិបសាយនៃតំណភ្ជាប់ប្រភពដើម។
 • វិបសាយដែលមិនអនុវត្តតាមខ្លឹមសារខាងលើ ប៉ុន្តែមានការព្រួយបារម្ភក្នុងការរំខានដល់ប្រតិបត្ដិការនៃវិបសាយរបស់យើង ឬរំលោភលើសណ្ដាប់ធ្នាប់សាធារណៈ និងស្តង់ដារនៃការអនុវត្តច្បាប់ ឬច្បាប់ រួមទាំងបទប្បញ្ញត្តិ និងវិធាននានា។

ការបន្លំរូបភាព និងរូបថត

ជាគោលការណ៍ យើងបដិសេធចំពោះការបន្លំរូបភាពនៅលើវិបសាយរបស់យើង ឬកាតាឡុក និងផ្ទាំងរូបភាពផ្សេងៗទៀតដែលបានចេញផ្សាយដោយក្រុមហ៊ុនរបស់យើង ដែលត្រូវបានទាក់ទងគ្នា មិនត្រឹមតែទៅនឹងសិទ្ធិក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងយ៉ាងស្មុគ្រស្មាញដល់សិទ្ធិបុគ្គលផ្ទាល់ខ្លួន កម្មសិទ្ធិបញ្ញា សិទ្ធិក្នុងការអភិវឌ្ឍអ្នកលក់ និងទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ។ល។

តំណភ្ជាប់ទៅវិបសាយភាគីទីបី

មាតិកានៃវិបសាយភាគីទីបី (ហៅកាត់ថា វិបសាយតំណភ្ជាប់) ទៅ/ពីតំណភ្ជាប់ត្រូវបានផ្ទុកនៅលើវិបសាយនេះ និងត្រូវបានគ្រប់គ្រងដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផ្ដល់សេវាតំណភ្ជាប់វិបសាយ ហើយត្រូវតែគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងការរក្សាសិទ្ធិ  និងបទប្បញ្ញត្តិ ច្បាប់ដែលទាក់ទងទៅនឹងវិបសាយតំណភ្ជាប់នីមួយៗ។  DENSO យើងខ្ញុំ មិនទទួលខុសត្រូវចំពោះខូចខាតណាមួយ ដែលបណ្តាលមកពីការប្រើប្រាស់វិបសាយតំណភ្ជាប់ទាំងនោះទេ។

ច្បាប់ និងយុត្តាធិការដែលអាចអនុវត្តបាន

ប្រសិនបើមិនមានការបញ្ជាក់ទេ ការបកស្រាយ និងការអនុវត្តនៃលក្ខខណ្ឌតម្រូវផ្នែកច្បាប់ ស្ដីពីការប្រើប្រាស់វិបសាយនេះ និងសេចក្តីថ្លែងការណ៍នៅក្នុង “អំពីវិបសាយនេះ” ត្រូវបានធ្វើឡើងស្ថិតក្រោមច្បាប់ជាធរមានរបស់ប្រទេសជប៉ុន។  ប្រសិនបើមិនបានព្រមព្រៀងគ្នាជាក់លាក់ទេ ជម្លោះទាំងអស់ ឬណាមួយ ដែលទាក់ទងទៅនឹងការប្រើប្រាស់វិបសាយនេះ ត្រូវដោះស្រាយនៅក្រោមយុត្តាធិការនៃតុលាការស្រុកណាហ្គោយ៉ា។